Your Passport to Global Mobility

(សូមស្វាគមន៍មកកាន់ Harvey Law Group ។ បង្កើតឡើងក្នុងឆ្នាំ១៩៩២ ដោយលោក Jean François Harvey, Harvey Law Group (HLG) ពង្រីកខ្លួនទៅជាការិយាល័យមេធាវីអន្តរជាតិឈានមុខគេយ៉ាងឆាប់រហ័ស ហើយបានសាងកេរ្តិ៍ឈ្មោះក្នុងចំណោមជំនួញធុរកិច្ច បុគ្គលឯកជន និងរដ្ឋាភិបាលនៅទូទាំងប្រទេសកាណាដា តំបន់អាស៊ី តំបន់មជ្ឈឹមបូព៌ា និងអាមេរិកខាងត្បូង។ មិនថាការងារផ្នែកអន្តោប្រវេសន៍ ឬជំនួញ ពួកយើងរួមបញ្ចូលនូវទស្សនៈលំដាប់ថ្នាក់ពិភពលោក ជាមួយនឹងការយល់ដឹងក្នុងតំបន់ ដើម្បីផ្តល់ជូននូវការប្រឹក្សាយោបល់ផ្នែកច្បាប់ និងការតំណាងដ៏ពិសេសក្នុងការជួយឲ្យអតិថិជនរបស់យើងទទួលបានពត៌មានចុងក្រោយបំផុត។ ក្នុងបរិយាកាសដ៏ស្មុគស្មាញ និងការផ្លាស់ប្តូរជានិច្ចកាលនៃបទប្បញ្ញត្តិ ក្រុមហ៊ុន តែងតែទទួលយកការផ្លាស់ប្តូទាំងនេះ ហើយផ្តល់នូវលទ្ធផលជាទីគាប់ចិត្តសម្រាប់អតិថិជនរបស់យើងទូទាំងពិភពលោក។)

ការធ្វើអន្តោប្រវេសន៍ដោយការវិនិយោគ
និងការធ្វើអាជីវកម្ម

ពួកយើងរស់នៅក្នុងពិភពលោកជាលក្ខណៈសាកល។ មិនថាដើម្បីការធ្វើអាជីវកម្ម ឬការរស់នៅជាលក្ខណៈឯកជន ក្រុមហ៊ុន HLG មានជំនាញក្នុងការផ្តល់ប្រឹក្សា និងជួយលោកអ្នកក្នុងការធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ។

ច្បាប់អាជីវកម្ម

ពីប្រទេសប្រើប្រាស់ English Common Law និង Offshore Tax Havens រហូតដល់ប្រទេសដែលស្ថិតក្រោមយុត្តាធិការច្បាប់ស៊ីវិល ពួកយើងផ្តល់ជូនលោកអ្នកនូវការជួយរៀបចំបង្កើតក្រុមហ៊ុន។

ការទិញ និងច្របាច់បញ្ចូលគ្នា (M&As)

ក្រុមហ៊ុន HLG យល់ច្បាស់ពីភាពស្មុគស្មាញនៃការទិញ និងច្របាច់បញ្ចូលគ្នា (M&As) ។ ពួកយើងអាចផ្តល់ជូនលោកអ្នកនូវការប្រឹក្សាយោបល់ផ្នែកច្បាប់ត្រឹមត្រូវ ដែលនាំមកជូនលោកអ្នកនូវភាពជោគជ័យក្នុងកិច្ចព្រមព្រៀងមួយ។