អង់ទីហ្គា និងបាប៊ូដា

កម្មវិធីទទួលបានសញ្ជាតិតាមរយៈការវិនិយោគ

អត្ថប្រយោជន៍

• ទទួលបានសញ្ជាតិពេញមួយជីវិត រាប់បញ្ជូលទាំងសមាជិកគ្រួសារ

• រដ្ឋាភិបាលរបបប្រជាធិបតេយ្យ និងមានស្ថិរភាព

• កូនក្នុងបន្ទុកក្រោមអាយុ ២៦ឆ្នាំ អាចដាក់បញ្ចូលបាន

• ឳពុកម្តាយក្នុងបន្ទុកអាយុលើសពី ៥៨ឆ្នាំ អាចដាក់បញ្ចូលបាន

• ក្របខ័ណ្ឌច្បាប់ និងបទបញ្ញត្តិយ៉ាងរឹងមាំ

• ទីតាំងដ៏ស្រស់ស្អាត ជាមួយនឹងគុណភាពជីវិតដ៏ល្អវិសេស

• ងាយស្រួលធ្វើដំណើរ៖ ជើងហោះហើរផ្ទាល់ពី ទីក្រុងញូវយ៉ក, ម៉ាយអេមី, ឡុងដ៍, ហ្រ្វេងហ្វឺត ជាដើម

• ធ្វើដំណើរដោយមិនត្រូវការទិដ្ឋាការសម្រាប់ប្រទេសច្រើនជាង១៤៥ ក្នុងពិភពលោក រួមមានតំបន់ Schengen ប្រទេសសិង្ហបុរី និងចក្រភពអង់គ្លេស

• អនុញ្ញាតឲ្យមានសញ្ជាតិពីរ

• ដំណើរការពាក្យសុំសាមញ្ញ ដែលអាចទទួលបានការអនុម័តក្នុងរយៈពេល ៣ខែ បន្ទាប់ពីថ្ងៃដាក់ពាក្យសុំ

• ការវិនិយោគលើអចលនវត្ថុដែលប្រកបដោយគុណភាព

• របបពន្ធដែលមានភាពទាក់ទាញដល់វិនិយោគិន

ជម្រើសវិនិយោគ

• ធ្វើវិភាគទានអប្បបរមាទៅក្នុងមូលនិធិអភិវឌ្ឍជាតិប្រមាណ ១០០,០០០ ដុល្លារអាមេរិក (សំរាប់គ្រួសារដែលមានសមាជិក ៤នាក់ ឬតិចជាងនេះ) ឬ ១២៥,០០០ ដុល្លារអាមេរិក (សំរាប់គ្រួសារដែលមានសមាជិក ៥នាក់ ឫច្រើនជាងនេះ) – មានសុពលភាពត្រឹម ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៩

• ធ្វើការវិនិយោគដែលមានតម្លៃយ៉ាងតិច ២០០,០០០ ដុល្លារអាមេរិក ទៅក្នុងគម្រោង អចលនទ្រព្យមួយដែលទទួលបានការអនុម័តពីរដ្ឋាភិបាល – ត្រូវរក្សាទុករយៈពេល ៥ឆ្នាំ – មានសុពលភាពត្រឹម ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៩

• ធ្វើការវិនិយោគដែលមានតម្លៃយ៉ាងតិច ១,៥០០,០០០ ដុល្លារអាមេរិក ទៅក្នុង ជំនួញដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់

• ជម្រើសនីមួយៗជាកម្មវត្ថុទៅថ្លៃដំណើរការ និងការពិនិត្យលក្ខណៈសម្បត្តិរបស់រដ្ឋាភិ បាលសម្រាប់អ្នកដាក់ពាក្យសុំ និងសមាជិកក្នុងបន្ទុក ជាមួយនឹងថ្លៃសេវាច្បាប់សម្រាប់ ការដាក់ពាក្យសុំ

លក្ខខណ្ឌ

• អ្នកដាក់ពាក្យសុំត្រូវមានអាយុ ១៨ឆ្នាំ ឬច្រើនជាងនេះ

• អ្នកដាក់ពាក្យសុំមិនត្រូវជាប់ពាក់ព័ន្ធបទល្មើសឧក្រិដ្ឋ

• អ្នកដាក់ពាក្យសុំមិនត្រូវជាកម្មវត្ថុនៃការស៊ើបអង្កេតបទល្មើសឧក្រិដ្ឋណាមួយ

• អ្នកដាក់ពាក្យសុំ និងសមាជិកគ្រួសារមិនត្រូវមានផ្ទុកនូវជម្ងឺឆ្លងណាមួយ

• ធ្វើការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងផ្តល់ការរួមចំណែកផ្នែកសេដ្ឋកិច្ច សំខាន់ដល់ប្រទេស

ដំណើរការ (ចន្លោះពី ៣ ទៅ ៤ខែ)

• នីតិវិធីនៃដំណើរការសាមញ្ញ និងឆាប់រហ័ស

• ត្រូវធ្វើការបង់ថ្លៃសេវាច្បាប់ ថ្លៃត្រួតពិនិត្យលក្ខណៈសម្បត្តិ និងថ្លៃសេវារដ្ឋាភិបាល ចំនួន ១០% នៅពេលដំណើរការដាក់ពាក្យសុំ

• នៅពេលទទួលបាន “លិខិតអនុញ្ញាត” ត្រូវធ្វើការបង់ថ្លៃសេវាផ្សេងៗដែលនៅសល់

• ដាក់បំពេញចំនួនវិនិយោគសរុបទៅក្នុងមូលនិធិ NDF អចលនវត្ថុ ឬមុខជំនួញ

• នៅពេលដែលវិញ្ញាបនបត្រនៃការចុះបញ្ជីត្រូវបានចេញរួចរាល់ អ្នកដាក់ពាក្យសុំ និងអ្នក ក្នុងបន្ទុក (មនុស្សធំ) ត្រូវធ្វើដំណើរទៅប្រទេសអង់ទីហ្កា និងបាប៊ូដា នៅពេលណា មួយក្នុងកំឡុងពេល ៥ឆ្នាំបន្ទាប់ពីទទួលបានសញ្ជាតិ ដើម្បីទទួលបានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ក្នុងការបន្តលិខិតឆ្លងដែន