អូស្ត្រាលី

Significant Investor Visa (SIV) 188C

អត្ថប្រយោជន៍

• មិនចាំបាច់មានចំណេះដឹងភាសាអង់គ្លេស

• មិនចាំបាច់ត្រូវឆ្លងកាត់ការប្រឡងយកពិន្ទុ

• មិនមានការកំណត់អាយុ

• អាចទៅធ្វើការ ឬសិក្សានៅប្រទេសអូស្ត្រាលីបាន

• អាចបន្តសុពលភាពទិដ្ឋាការ ២ដង សម្រាប់ចំនួន២ឆ្នាំបន្ថែមក្នុងម្តង ត្រូវជា៨ឆ្នាំជាអតិបរមាពីលើទិដ្ឋាការដែលមានកំណត់នេះ

• ជាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន និងទីផ្សារការងាររីកដុះដាល

• បរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព ហើយជីវភាពរស់នៅមានកម្រិតខ្ពស់បំផុតក្នុងពិភពលោក

• អាកាសធាតុបែបលក្ខណ:ត្រូពិក និងជាទីក្រុងបែបឧស្សាហកម្ម

• ប្រព័ន្ធថែរក្សាសុខភាពដែលមានការឧបត្ថម្ភ

• មានពហុវប្បធម៌ចម្រុះដ៏សម្បូរបែប

ជម្រើសវិនិយោគ

• ធ្វើការវិនិយោគជាក់លាក់ណាមួយ តាមការបែងចែកដូចខាងក្រោម៖

• ធ្វើការវិនិយោគយ៉ាងតិច ៥០០.០០០ដុល្លារអូស្ត្រាលី ទៅក្នុងក្រុមហ៊ុនប្រភេទ Venture Capital និង Private Equity Funds ដែលធ្វើការវិនិយោគទៅក្នុងក្រុមហ៊ុនប្រភេទ Start-ups និងក្រុមហ៊ុនឯកជនតូចៗ

• ធ្វើការវិនិយោគយ៉ាងតិច ១,៥លានដុល្លារអូស្ត្រាលី ទៅក្នុងគម្រោងមូលនិធិ ដែលទទួលបានការអនុម័ត និងកំពុងធ្វើការវិនិយោគទៅក្នុងក្រុមហ៊ុនដែលចុះបញ្ជីក្នុងទីផ្សារមូលបត្ររបស់ប្រទេសអូស្ត្រាលី

• ធ្វើ Balancing investment យ៉ាងតិច ៣លានដុល្លារអូស្ត្រាលី ទៅក្នុងគម្រោងមូលនិធិ ដែលនឹងត្រូវបានវិនិយោគទៅក្នុងទ្រព្យសកម្មច្រើនប្រភេទ

លក្ខខណ្ឌ

• ធ្វើការវិនិយោគចំនួន ៥លានដុល្លារអូស្ត្រាលី ទៅក្នុងកម្មវិធីវិនិយោគសមស្របណាមួយក្នុងអំឡុងពេល ៤ឆ្នាំជាអប្បបរមា

• អ្នកដាក់ពាក្យស្នើសុំត្រូវតែបង្ហាញថាទ្រព្យសកម្ម ឫដើមទុនដែលប្រើប្រាស់សម្រាប់ការវិនិយោគ នោះ គឺទទួលបានមកដោយស្របច្បាប់

• អ្នកដាក់ពាក្យសុំ ត្រូវមានកម្រិតសុខភាព និងលក្ខណ:សម្បត្តិស្របទៅតាមតម្រូវការរបស់អូស្រ្តាលី

• តម្រូវឲ្យរស់នៅយ៉ាងតិច ១៦០ថ្ងៃ ក្នុងអំឡុងពេល ៤ឆ្នាំ

• ប្រសិនបើការវិនិយោគនេះត្រូវបានដកចេញ នោះអ្នកដាក់ពាក្យត្រូវធ្វើការវិនិយោគម្តងទៀត ក្នុងគម្រោងវិនិយោគសមស្របមួយផ្សេងទៀត ក្នុងរយ:ពេល ៣០ថ្ងៃ។

• អ្នកដាក់ពាក្យសុំត្រូវមានឆន្ទៈពិតប្រាកដក្នុងការទៅរស់នៅក្នុងរដ្ឋ ឬតំបន់ដែលធ្វើការតែងតាំងនោះ និងបន្តអាជីវកម្ម និងការវិនិយោគក្នុងប្រទេសអូស្ត្រាលី

ដំណើរការ 

• អ្នកដាក់ពាក្យត្រូវដាក់ឯកសារបង្ហាញពីចំណាប់អារម្មណ៍ ឫ Expression of Interest (EOI) ក្នុង “Skill Select” ដើម្បីទទួលបានការតែងតាំងដោយរដ្ឋាភិបាលរបស់រដ្ឋ ឫតំបន់នោះ

• នៅពេលទទួលបានការតែងតាំងពីរដ្ឋាភិបាលនៃរដ្ឋ ឬតំបន់ និងការអញ្ជើញឲ្យដាក់ពាក្យ អ្នកដាក់ពាក្យសុំត្រូវដាក់ពាក្យសុំទិដ្ឋាការតាមរយៈអនឡាញក្នុងពេល ៦០ថ្ងៃ

• នៅពេលទទួលបានការអនុម័តជាគោលការណ៍នៃពាក្យសុំទិដ្ឋាការ វិនិយោគិននឹងទទួលបានដំណឹងពីពេលដែលត្រូវធ្វើការវិនិយោគឲ្យបានត្រឹមត្រូវ

• ពេលដែលគេធ្វើការវិនិយោគបានត្រឹមត្រូវ ទិដ្ឋាការនឹងត្រូវចេញជាស្ថាពរ

• ទិដ្ឋាការនេះគឺសម្រាប់រយ:ពេល ៤ឆ្នាំ និង៣ខែ (ដែលអាចពន្យារដល់ ៨ឆ្នាំ) ជាមួយនឹងតម្រូវការស្នាក់នៅរយៈពេលខ្លី

• ប្រសិនបើជួបគ្រប់លក្ខខណ្ឌ អ្នកដាក់ពាក្យសុំអាចដាក់ពាក្យសុំសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ខ្លួនឯង និងក្រុមគ្រួសារ និងមានសិទ្ធិក្នុងការសុំសញ្ជាតិ