អូស្រ្តាលី

Investor Stream Visa 188B

អត្ថប្រយោជន៍

• អាចទៅធ្វើការ ឬសិក្សានៅប្រទេសអូស្ត្រាលីបាន

• ជាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន និងទីផ្សារការងាររីកដុះដាល

• បរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព ហើយជីវភាពរស់នៅមានកម្រិតខ្ពស់បំផុតក្នុងពិភពលោក

• អាកាសធាតុបែបលក្ខណ:ត្រូពិក និងជាទីក្រុងបែបឧស្សាហកម្ម

• ប្រព័ន្ធថែរក្សាសុខភាពដែលមានការឧបត្ថម្ភ

• មានពហុវប្បធម៌ចម្រុះដ៏សម្បូរបែប

ជម្រើសវិនិយោគ

• ធ្វើការវិនិយោគយ៉ាងតិច ១,៥លានដុល្លារអូស្ត្រាលី ទៅក្នុងប័ណ្ណបំណុលរដ្ឋាភិបាលរបស់រដ្ឋដោយប្រើប្រាស់មូលនិធិ ដែលបង្គរទុកពីអាជីវកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឫការវិនិយោគដែលមានការទទួលស្គាល់

• ការវិនិយោគត្រូវធ្វើការរក្សាទុក យ៉ាងតិច ៤ឆ្នាំ គិតចាប់ពីថ្ងៃប្រកាសដោយរដ្ឋដែលអ្នកជ្រើសរើស។ ការវិនិយោគនេះមាន​ការធានា និងទទួលបានការប្រាក់ផងដែរ។ អត្រាការបា្រក់ ត្រូវគិតទៅតាមថ្ងៃដែលលុយត្រូវបានដាក់វិនិយោគ

• ប្រសិនបើការវិនិយោគត្រូវបានដកចេញ នោះនឹងមានការជូនដំណឹង ហើយទិដ្ឋាការនឹងត្រូវបានលុបចោល

លក្ខខណ្ឌ 

• ត្រូវមានអាយុក្រោម ៥៥ឆ្នាំ

• ត្រូវមានចំណេះដឹងភាសាអង់គ្លេស

• ត្រូវទទួលបានពិន្ទុយ៉ាងតិច ៦៥ ពីការប្រឡងយកពិន្ទុ

• តម្រូវឲ្យមានកម្រិតសុខភាព និងលក្ខណ:សម្បត្តិស្របទៅតាមតម្រូវការរបស់អូស្រ្តាលី

• ធ្វើការវិនិយោគយ៉ាងតិច ១,៥ លានដុល្លារអូស្ត្រាលី ទៅក្នុងគម្រោងរដ្ឋាភិបាលណាមួយ ក្នុងអំឡុងពេលយ៉ាងតិច ៤ឆ្នាំ

• អ្នកដាក់ពាក្យសុំ និងប្តី/ប្រពន្ធ ត្រូវមានអាជីវកម្ម និងទ្រព្យធនសុទ្ធផ្ទាល់ខ្លួន ចំនួនយ៉ាងតិច២,២៥ លានដុល្លារអូស្ត្រាលី ក្នុងអំឡុងពេល ២ឆ្នាំ មុនពេលធ្វើការដាក់ពាក្យនេះ

• មានគោលបំណងច្បាស់លាស់ក្នុងការទៅរស់នៅយ៉ាងតិច ២ឆ្នាំ ក្នុងអំឡុងពេល ៤ឆ្នាំជាប់គ្នា នៅក្នុងរដ្ឋ ឬតំបន់ណាមួយ ដែលលោកអ្នកបានធ្វើការវិនិយោគ

• មានជំនាញគ្រប់គ្រងជាន់ខ្ពស់ និងមានបទពិសោធន៍លើសពី ៣ឆ្នាំ លើការគ្រប់គ្រងអាជីវកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឫការវិនិយោគដែលមានការទទួលស្គាល់

• ក្នុងរយ:ពេល ១ឆ្នាំ ក្នុងអំឡុងពេល ៥ឆ្នាំ មុនពេលធ្វើការដាក់ពាក្យនេះ អ្នកដាក់ពាក្យស្នើសុំ និងប្តី/ប្រពន្ធត្រូវ៖

• គ្រប់គ្រងអាជីវកម្មដែលមានមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលអ្នកដាក់ពាក្យកាន់កាប់ភាគហ៊ុនក្នុងនោះយ៉ាងតិច ១០ភាគរយ ឫ

• គ្រប់គ្រងការវិនិយោគដែលមានការទទួលស្គាល់ ក្នុងចំនួនយ៉ាងតិច ១,៥លានដុល្លារអូស្ត្រាលី

ដំណើរការ

• អ្នកដាក់ពាក្យត្រូវដាក់ឯកសារបង្ហាញពីចំណាប់អារម្មណ៍ ឫ Expression of Interest (EOI) ក្នុង “Skill Select” ដើម្បីទទួលបានការតែងតាំងដោយរដ្ឋាភិបាលរបស់រដ្ឋ ឫតំបន់នោះ

• នៅពេលទទួលបានការតែងតាំងពីរដ្ឋាភិបាលនៃរដ្ឋ ឬតំបន់ និងការអញ្ជើញឲ្យដាក់ពាក្យ អ្នកដាក់ពាក្យសុំត្រូវដាក់ពាក្យសុំទិដ្ឋាការតាមរយៈអនឡាញក្នុងពេល ៦០ថ្ងៃ

• នៅពេលទទួលបានការអនុម័តជាគោលការណ៍នៃពាក្យសុំទិដ្ឋាការ វិនិយោគិននឹងទទួលបានដំណឹងពីពេលដែលត្រូវធ្វើការវិនិយោគឲ្យបានត្រឹមត្រូវ

• ពេលដែលគេធ្វើការវិនិយោគបានត្រឹមត្រូវ ទិដ្ឋាការនឹងត្រូវចេញជាស្ថាពរ

• ទិដ្ឋាការនេះគឺសម្រាប់រយ:ពេល ៤ឆ្នាំ និង៣ខែ ជាមួយនឹងតម្រូវការស្នាក់នៅរយៈពេលខ្លី

•  មុនពេលធ្វើការដាក់ពាក្យសុំសិទ្ធិរស់នៅជាអចិន្ត្រៃយ៍របស់អ្នកដាក់ពាក្យសុំ និងគ្រួសារ ក៏ដូចជាការសុំសញ្ជាតិ