ប៊ុលហ្គារី

កម្មវិធីវិនិយោគដើម្បីទទួលបានសញ្ជាតិ

អត្ថប្រយោជន៍

• ទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ និងសញ្ជាតិនៃសហភាពអឺរ៉ុប

• ធ្វើដំណើរដោយសេរីទៅកាន់ ១៥៥ប្រទេស ដោយមិនត្រូវការទិដ្ឋាការ

• ទទួលបានការលើកលែងការស្នាក់នៅអនុវត្តដោយច្បាប់

• ជាទីតាំងភូមិសាស្ត្រយុទ្ធសាស្រ្ត ដែលតភ្ជាប់អឺរ៉ុប ទៅអាស៊ីបូព៌ា និងអាហ្វ្រិក

• ជាជម្រើសដែលមានដំណើរការឆាប់រហ័ស ក្នុងការទទួលបានសញ្ជាតិអឺរ៉ុបសម្រាប់វិនិយោគិន និងក្រុមគ្រួសាររបស់គាត់ក្នុងរយៈពេលត្រឹម ២ឆ្នាំ

• មិនមានតម្រូវការភាសាសម្រាប់ការសុំសិទ្ធិស្នាក់នៅ និងសញ្ជាតិទេ

• មានអត្រាពន្ធដារទាបជាងគេក្នុងសហភាពអឺរ៉ុប

លក្ខខណ្ឌ

• អ្នកដាក់ពាក្យសុំត្រូវធ្វើការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មួយ

• អ្នកដាក់ពាក្យសុំត្រូវមានអាយុលើសពី ១៨ឆ្នាំ

• មិនមានជាប់ពាក់ព័ន្ធបទល្មើសឧក្រិដ្ឋណាមួយឡើយ

• អ្នកដាក់ពាក្យសុំត្រូវប្រគល់ឯកសារតម្រូវទាំងអស់ជាភាសាអង់គ្លេស

• ត្រូវទទួលបានភាពជោគជ័យក្នុងពិនិត្យលក្ខណៈសម្បត្តិ

• ត្រូវធ្វើដំណើរទៅប្រទេសប៊ុលហ្គារី ២ដងក្នុងអំឡុងពេលដំណើរការឯកសារពាក្យសុំ

• ត្រូវមានទ្រព្យផ្ទាល់ខ្លួនលើសពី ១,០០០,០០០អឺរ៉ូ

ជម្រើសវិនិយោគ

1. សិទ្ធិស្នាក់នៅអចិន្ត្រៃយ៍
អ្នកដាក់ពាក្យសុំត្រូវធ្វើការវិនិយោគចំនួន BGN ១,០០០,០០០ (ប្រមាណ ៥១២,០០០អឺរ៉ូ) ទៅក្នុងប័ណ្ណបំណុលរដ្ឋាភិបាលដែលមានការធានាទាំងស្រុងរយៈពេល ៥ឆ្នាំ។ នៅចុងបញ្ចប់ អ្នកដាក់ពាក្យសុំនឹងទទួលបានចំនួនពេញត្រលប់មកវិញដោយមិនមានការប្រាក់។
អ្នកដាក់ពាក្យសុំអាចសុំសញ្ជាតិ បន្ទាប់ពីទទួលបានសិទិ្ធស្នាក់នៅអចិន្រ្តៃយ៍បានរយៈពេល ៥ឆ្នាំ។

2. សិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ (ការវិនិយោគបែបហិរញ្ញប្បទាន)
ធ្វើការបង់ប្រាក់តែម្តងដែលមិនអាចសងត្រលប់វិញបានក្នុងចំនួន ១៩៥,០០០អឺរ៉ុប ដែលនឹងត្រូវយកទៅធ្វើហិរញ្ញប្បទានសម្រាប់ការវិនិយោគសុំសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ជំនួសឲ្យភ្ញៀវ។

3. វិធីទទួលបានសញ្ជាតិឆាប់រហ័ស
បន្ទាប់ពីទទួលបានសិទ្ធិស្នាក់នៅអចិន្រ្តៃយ៍រយៈពេលមួយឆ្នាំ អ្នកដាក់ពាក្យសុំអាចដាក់ពាក្យសម្រាប់វិធីទទួលបានសញ្ជាតិឆាប់រហ័ស ដោយការបង់ប្រាក់បន្ថែមចំនួន ៥១២,០០០អឺរ៉ូ ដែលនឹងត្រូវរក្សាទុកសម្រាប់រយៈពេល ២ឆ្នាំ។
ជាធម្មតា សញ្ជាតិនឹងទទួលបានក្នុងរយៈពេល ៣ខែបន្ទាប់ពីចាប់ដំណើរការវិធីទទួលបានសញ្ជាតិឆាប់រហ័ស។

4. វិធីទទួលបានសញ្ជាតិឆាប់រហ័ស (វិនិយោគហិរញ្ញប្បទាន)
ធ្វើការបង់ប្រាក់តែម្តងដែលមិនអាចសងត្រលប់វិញបានក្នុងចំនួន ១១០,០០០អឺរ៉ុប ដែលនឹងត្រូវយកទៅធ្វើហិរញ្ញប្បទានសម្រាប់ការវិនិយោគក្នុងវិធីទទួលបានសញ្ជាតិឆាប់រហ័ស ជំនួសឲ្យភ្ញៀវ។

ដំណើរការ (ចន្លោះពី៦ ទៅ ៩ខែ)

• រៀបចំឯកសារ និងដាក់ពាក្យសុំសម្រាប់អ្នកដាក់ពាក្យសុំបង្គោល

• ទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ក្នុងរយៈពេល ៦ ទៅ ៩ខែ

• ដាក់ពាក្យសុំសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍សម្រាប់សមាជិកក្នុងបន្ទុកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់

• អាចដាក់ពាក្យសុំសញ្ជាតិក្រោយពេលទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍រយៈពេល ៥ឆ្នាំ