កាណាដា
Startup Visa Program
អត្ថប្រយោជន៍
• កម្មវិធីនេះចាប់បើកដំណើរការពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨
• ជាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន និងទីផ្សារការងាររីកដុះដាល
• បរិស្ថានរស់នៅដ៏មានសុខសន្តិភាព ព្រមទាំងស្តង់ដាររស់នៅកម្រិតខ្ពស់
• សង្គមបែបពហុវប្បធម៌ ដែលផ្សព្វផ្សាយពីសេរីភាពនៃការបញ្ចេញយោបល់ សិទ្ធិស្មើភាពគ្នា និងការគោរពចំពោះភាពសម្បូរបែបផ្សេងៗទៀត
• កម្រិតវប្បធម៌អប់រំដែលមានគុណភាពខ្ពស់
• ប្រព័ន្ធថែទាំសុខភាព និងសុខុមាលភាពដែលមានលក្ខណ:ឈានមុខគេ
• ឱកាសដើម្បីធានាសាច់ញាតិគ្រួសាររបស់អ្នកដែលចង់ធ្វើអន្តោប្រវេសន៍ទៅកាណាដាដូចគ្នា
• ទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍ភ្លាមៗ បន្ទាប់បានទទួលជោគជ័យលើពាក្យស្នើសុំ
• សិទ្ធិអាចដាក់ពាក្យយកសញ្ជាតិកាណាដាភ្លាមៗបន្ទាប់ពីទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍ ៣ឆ្នាំ ក្រោយមក
លក្ខណ:សម្បត្តិ
ដើម្បីមានលក្ខណ:សម្បត្តិគ្រប់គ្រាន់សម្រាប់ទទួលបាន ទិដ្ឋាការ Start-up សម្រាប់ការបណ្តាក់ទុននេះអ្នកដាក់ពាក្យស្នើសុំត្រូវបំពេញតម្រូវការចម្បងមួយចំនួនដូចជា
• ទទួលបានការតាំងចិត្តពីភាគីពាក់ព័ន្ធតាមរយ:ភាគីដូចជា៖
• ក្រុមអ្នករៀបចំមុខជំនួញដែលទើបបង្កើតឡើង (Business Incubator) ត្រូវបញ្ជាក់ថាពួកគេកំពុងតែចូលរួម ឫ ត្រូវបានទទួលឲ្យចូលរួមកម្មវិធីបង្កើតមុខជំនួញប្រភទថ្មី របស់អ្នកដាក់ពាក្យ ស្នើសុំនេះ
• ក្រុមវិនិយោគិនបែប (Angel Investor Group) ត្រូវបញ្ជាក់ថា ពួកគេកំពុងវិនិយោគទៅក្នុងមុខជំនួញរបស់អ្នកដាក់ពាក្យស្នើសុំ យ៉ាងហោចណាស់ចំនួន ៧៥.០០០ ដុល្លារកាណាដា
• មូលនិធិបណ្តាក់ទុន (Venture Capital Fund) ត្រូវបញ្ជាក់ថា ពួកគេកំពុងវិនិយោគទៅក្នុងមុខជំនួញរបស់អ្នកដាក់ពាក្យស្នើសុំ យ៉ាងហោចណាស់ចំនួន ២០០.០០០ ដុល្លារកាណាដា
• អ្នកដាក់ពាក្យស្នើសុំត្រូវកាន់កាប់ភាគហ៊ុនយ៉ាងហោចណាស់ ១០ ភាគរយ នៅក្នុងមុខជំនួញ ហើយមានភាគីផ្សេងទៀតកាន់កាប់ភាគហ៊ុន ៥១ ភាគរយយ៉ាងតិច
• អ្នកដាក់ពាក្យស្នើសុំត្រូវប្រតិបត្តិ និងគ្រប់គ្រងអាជីវកម្មពេលដែលបង្កើតឡើងក្នុងកាណាដា
• អ្នកដាក់ពាក្យស្នើសុំត្រូវបំពេញលក្ខខណ្ឌកម្រិត ៥ នៃការប្រឡងកម្រិតភាសាដែលទទួលស្គាល់ដោយប្រទេសកាណាដា សម្រាប់ចំណេះដឹងភាសាអង់គ្លេស ឫបារាំង ទាំងការនិយាយ ស្តាប់ អាន និងសរសេ
• អ្នកដាក់ពាក្យស្នើសុំត្រូវតែបង្ហាញថា ពួកគេមានដើមទុនគ្រប់គ្រាន់ ដើម្បីទ្រទ្រង់ខ្លួនឯង ក៏ដូចជាគ្រួសារទាំងមូល នៅពេលដែលពួកគេទៅដល់កាណាដា។
លក្ខខណ្ឌ
• គោលបំណងរស់នៅកាណាដាជាមួយគម្រោងបង្កើតអាជីវកម្មនៅទីនោះ
• បានទទួលការហ្វឹកហ្វឺន និងជំនាញវិជ្ជាជីវ:
• អ្នកដាក់ពាក្យ និងសមាជិកគ្រួសារទាំងអស់ត្រូវតែមានសុខភាពល្អ និងមិនធ្លាប់មានប្រវត្តិទាក់ទងបទឧក្រិដ្ឋផ្សេងៗ
• អ្នកដាក់ពាក្យត្រូវតែបង្ហាញថា ពួកគេគឺជាវិនិយោគិនដែលចង់ធ្វើអន្តោប្រវេសន៍ និងមានភាពឆ្នៃប្រឌិត ព្រមទាំងអាចបង្កើតការងារ និងជួយឲ្យមានកំណើនសេដ្ឋកិច្ចបន្ថែមទៀត
• អ្នកដាក់ពាក្យត្រូវតែបំពេញតម្រូវការចាំបាច់ដ៏តឹងរ៉ឹងទាក់ទងនឹងការតាំងចិត្តចំពោះដំណើរការអាជីវកម្ម ជំនាញភាសា និងដើមទុន
ដំណើរការ
• ការតែងតាំងតំណាងដែលមានការទទួលស្គាល់ណាមួយ ដើម្បីដាក់ពាក្យស្នើសុំនេះ
• ផ្តល់ឲ្យនូវលទ្ធផលកម្រិតយល់ដឹងភាសា និងកម្រិតលក្ខណ:សម្បត្តិដែលពាក់ព័ន្ធផ្សេងទៀត
• ទទួលបានការតាំងចិត្តជាចម្បង ពី Angel Investor, Venture Capital Fund ឫ Business Incubator
• ការដាក់ពាក្យស្នើសុំ ក៏ដូចជាឯកសារភ្ជាប់ និងកម្រៃសេវាផ្សេងៗ
• ដំណើរការរៀបចំ មានរយ:ពេលប្រមាណ ១៤ខែ
• អ្នកដាក់ពាក្យដែលទទួលបានជោគជ័យនឹងទទួលបានទិដ្ឋាការសម្រាប់សិទ្ទិរស់នៅអចិន្ត្រៃយ៍ភ្លាមៗតែម្តង