សាយព្រឺស

ការទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍តាមរយ:កម្មវិធីវិនិយោគ

អត្ថប្រយោជន៍

• ជាប្រទេសដែលស្ថិតក្នុងសហគមន៍អឺរ៉ុប

• ប្តី/ប្រពន្ធ និងកូនក្នុងបន្ទុកដែលមានអាយុដល់ ១៨ឆ្នាំ ក៏អាចដាក់ចូលក្នុងពាក្យសុំបានដែរ

• បរិយាកាសរស់នៅមានសុវត្ថិភាព ទីតាំងមានភាពស្រស់ស្អាត រួមជាមួយនឹងគុណភាពជីវិតរស់នៅដ៏ល្អ

• អ្នកមានសិទ្ធិស្នាក់នៅជាអចិន្ត្រៃយ៍ អាចទទួលបានទិដ្ឋាការ Schengen រយៈពេលពី៦ខែ ទៅ៥ឆ្នាំដោយមើលតាមលិខិតឆ្លងដែនដែលគាត់កាន់ និងភាពញឹកញាប់ដែលគាត់ធ្វើដំណើរទៅកាន់ប្រទេសក្នុង Schengen

• អ្នកអាចដាក់ពាក្យសុំយកសញ្ជាតិ បន្ទាប់ពីទទួលបានសិទ្ធិរស់នៅជាអចិន្ត្រៃយ៍រយ:ពេល ៧ឆ្នាំ

• អ្នកអាចធ្វើការកាន់កាប់ក្រុមហ៊ុននៅប្រទេសសាយព្រឺសបាន ហើយទទួលបានភាគលាភផងដែរ

• អ្នកមានឱកាសកាន់កាប់អចលនទ្រព្យដោយសេរីពេញមួយជីវិតបាន

• មិនមានពន្ធលើកេរ្តិ៍មរតក ឬទ្រព្យសម្បត្តិ

• ពន្ធលើអចលនទ្រព្យប្រចាំឆ្នាំទាប

ជម្រើសវិនិយោគ

• ការវិនិយោគយ៉ាងតិចចំនួន ៣០០.០០០អឺរ៉ូ បូក VAT ក្នុងអចលនទ្រព្យបែបលំនៅដ្ឋានមួយ ហើយប្រើប្រាស់ជាលំនៅដ្ឋានអចិន្ត្រៃយ៍ ឫ

• អចលនទ្រព្យបែបលំនៅដ្ឋានចំនួនពីរកន្លែង ដែលមានតម្លៃសរុបលើសពី ៣០០.០០០អឺរ៉ូ បូក VAT ឫ

• អចលនទ្រព្យបែបលំនៅដ្ឋានចំនួនមួយកន្លែង បូករួមនឹងហាងមួយកន្លែង ដែលមានទំហំមិនលើសពី ១០០ ម៉ែត្រការ៉េ ហើយកន្លែងទាំងពីរត្រូវមានតម្លៃសរុបលើសពី ៣០០.០០០អឺរ៉ូ បូក VAT ឫ

• អចលនទ្រព្យបែបលំនៅដ្ឋានចំនួនមួយកន្លែង បូករួមនឹងការិយាល័យមួយកន្លែង ដែលមានទំហំមិនលើសពី ២៥០ ម៉ែត្រការ៉េ ហើយកន្លែងទាំងពីរត្រូវមានតម្លៃសរុបលើសពី ៣០០.០០០អឺរ៉ូ បូក VAT

• ការវិនិយោគនេះអាចធ្វើឡើងបានដោយផ្ទាល់ខ្លួន ឫតាមរយ:ក្រុមហ៊ុនដែលលោកអ្នកកាន់កាប់ដោយផ្ទាល់ ឫតាមរយ:ក្រុមហ៊ុនដែល លោកអ្នកកាន់កាប់រួមជាមួយនឹងប្តី/ប្រពន្ធរបស់លោកអ្នក

លក្ខខណ្ឌ

• លោកអ្នកចាំបាច់ត្រូវទិញអចលនទ្រព្យ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅសាយព្រឺស

• ចាំបាច់ត្រូវមានចំណូលពីក្រៅប្រទេសប្រចាំឆ្នាំ ជាអប្បបរមា ៣០.០០០ អឺរ៉ូ បូករួមនឹង ៥.០០០ អឺរ៉ូក្នុងមួយឆ្នាំ សម្រាប់អ្នកក្នុងបន្ទុកម្នាក់

• លោកអ្នកចាំបាច់ត្រូវដាក់ប្រាក់យ៉ាងតិច ៣០.០០០ អឺរ៉ូ នៅក្នុងធនាគារប្រទេសសាយព្រឺស

• មិនអាចជាបុគ្គលិកធ្វើការក្នុងប្រទេសសាយព្រឺសឡើយ

• ត្រូវធ្វើដំណើរទៅកាន់ប្រទេសសាយព្រឺសម្តងក្នុងរយៈពេល២ឆ្នាំ

• មិនមានប្រវត្តិជាប់ពាក់ព័ន្ធបទឧក្រិដ្ឋណាមួយ

• ត្រូវមានសុខភាពល្អ

• ចាំបាច់ត្រូវតែមានការធានារ៉ាប់រងសុខភាពសមស្រប

• ធ្វើការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងផ្តល់ការរួមចំណែកផ្នែកសេដ្ឋកិច្ច សំខាន់ដល់ប្រទេស

ដំណើរការ 

• ពាក្យសុំនឹងដាក់ទៅ នាយកដ្ឋានចុះបញ្ជីស៊ីវិល និងអន្តោប្រវេសន៍ នៃប្រទេសសាយព្រឺស

• ការរៀបចំដាក់ឯកសារពាក់ព័ន្ធ រួមជាមួយនឹងឯកសារជាភស្តុតាងនៃការវិនិយោគដែលគ្រោងទុក

• ការសម្រេចនឹងធ្វើឡើងក្នុងរយ:ពេល ២ខែ គិតពីពេលបញ្ចប់ការដាក់ពាក្យសុំ។ អ្នកដាក់ពាក្យសុំ និងសមាជិកក្នុងបន្ទុកត្រូវធ្វើដំណើរទៅប្រទេសសាយព្រឺសដើម្បីទទួលបានការអនុញ្ញាត

• ខុទ្ទកាល័យនៃប្រទេសសាយព្រឺសបានអនុម័តលើការកែប្រែនៃបទបញ្ញតិ្តថ្មីសម្រាប់កម្មវិធីនេះនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។ កាលបរិច្ឆេទនៃការចាប់អនុវត្តនឹងត្រូវដាក់តាមក្រោយ។