ដូមីនិកា

Cabrits Resort Kempinski Dominica

ស្ថិតនៅតាមបណ្តោយឆ្នេរខ្សាច់សស្អាតដូចរូបគំនូរលើ Douglas Bay និងព័ទ្ធជុំវិញទៅដោយឧទ្យានជាតិ Cabrits រមណីយដ្ឋាន Cabrits Resort Kempinski Dominica នឹងក្លាយជាសណ្ឋាគារប្រណិតលំដាប់ផ្កាយ 5 ដែលនឹងផ្តល់ជូនភ្ញៀវរបស់ខ្លួននូវដំណើរកម្សាន្តដែលមិនអាចបំភ្លេចបាន ព្រមទាំងបង្កើតនូវបទពិសោធន៍ដ៏សម្បូរបែប និងមានអត្ថន័យ។ ប្រទេសដូមីនិកាមានភាពល្បីល្បាញខាងផ្តួចផ្តើមនូវគំនិតអេកូទេសចរណ៍ ហើយជាដែនជម្រកនៃទន្លេ ទឹកជ្រោះ និងទឹកពុះធម្មជាតិសរុបប្រមាណ 365 កន្លែង។ រមណីយដ្ឋាន Cabrits Resort Kempinski Dominica ត្រូវបានគេរចនាឡើង ដើម្បីរក្សាតុល្យភាពបែបធម្មជាតិ រវាងដែនដី និងសមុទ្រ ព្រមទាំងធានាដល់បទពិសោធន៍ទាន់សម័យ និងទំនើបដល់ភ្ញៀវ។

អត្ថប្រយោជន៍

• ជាកម្មវិធីដែលមានសិទ្ធិទទួលបានសញ្ជាតិ

• កូនក្នុងបន្ទុកក្រោមអាយុ ៣០ឆ្នាំ អាចដាក់បញ្ចូលបាន

• ឳពុកម្តាយក្នុងបន្ទុកអាយុលើសពី ៥៥ឆ្នាំ អាចដាក់បញ្ចូលបាន

• មិនមានតម្រូវការឲ្យធ្វើការស្នាក់នៅក្នុងប្រទេសនេះ

• មិនមានតម្រូវការកម្រិតសិក្សា បទពិសោធន៍ផ្នែកគ្រប់គ្រង ឬភាសា

• អនុញ្ញាតឲ្យធ្វើដំណើរទៅកាន់ច្រើនជាង ១៣៥ប្រទេសដោយមិនត្រូវការទិដ្ឋាការ រួមមានតំបន់ Schengen ប្រទេសប្រេស៊ីល ហុងកុង សិង្ហបុរី និងចក្រភពអង់គ្លេស -ល-

អត្ថប្រយោជន៍ផ្សេងៗ

• ជាកម្មវិធីទទួលបានសញ្ជាតិពេញមួយជីវិត សម្រាប់អ្នកដាក់ពាក្យសុំ រួមទាំងសមាជិកគ្រួសារក្នុងបន្ទុក

• ជាប្រទេសដែលមានគុណប្រយោជន៍ផ្នែកពន្ធដារដ៏លើសលប់ មិនមានការបង់ពន្ធលើប្រាក់ចំណូល តំលៃលើសនៃទ្រព្យសកម្ម ទ្រព្យសម្បត្តិ ឬមរតក

• មានសិទ្ធិរស់នៅក្នុងប្រទេសដូមិនិកា ឬប្រទេសជាសមាជិកនៃសហគមន៍ Caribbean

• គឺជាម៉ាក និងជាអ្នកអភិវឌ្ឍន៍ដែលគួរឲ្យមានការទុកចិត្ត ជាមួយនឹងរបាយការណ៍ការងារដែលច្បាស់លាស់

• ប្រាក់វិនិយោគអាចដកយកមកវិញក្រោយរយៈពេល ៣ឆ្នាំ

លក្ខខណ្ឌ

• មិនត្រូវជាប់ពាក់ព័ន្ធបទល្មើសឧក្រិដ្ឋ

• មានសុខភាពល្អ

• ធ្វើការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ប្រមាណ ២២០,០០០ ដុល្លារអាមេរិក

ដំណើរការ (ចន្លោះពី២ ទៅ ៤ខែ)

• បំពេញទម្រង់រក្សាសិទ្ធិ និងបង់ប្រាក់កក់

• បំពេញរាល់ទម្រង់ពាក្យសុំ បង់ថ្លៃសេវាផ្នែកច្បាប់ និងថ្លៃត្រួតពិនិត្យលក្ខណៈសម្បត្តិ

• ពេលទទួលបានការអនុម័ត ត្រូវបង់ចំនួនប្រាក់សម្រាប់វិនិយោគ ថ្លៃលិខិតឆ្លងដែន និងថ្លៃសេវារដ្ឋាភិបាលផ្សេងៗ

• ពេលនោះ វិនិយោគិននឹងទទួលបានវិញ្ញាបនប័ត្រសញ្ជាតិ