ដូមីនិកា

កម្មវិធីទទួលបានសញ្ជាតិតាមរយៈការវិនិយោគ

អត្ថប្រយោជន៍ 

• ជាកម្មវិធីទទួលបានសញ្ជាតិ និងលិខិតឆ្លងដែនទីពីរពេញមួយជីវិត សម្រាប់អ្នកដាក់ពាក្យសុំ រួមទាំងសមាជិកគ្រួសារក្នុងបន្ទុក

• ការធ្វើដំណើរមិនចាំបាច់មានទិដ្ឋាការទៅច្រើនជាង ១៣៥ ប្រទេស

• ទទួលបានលក្ខខណ្ឌរបបមិនគិតពន្ធដារ

• មិនតម្រូវឲ្យស្នាក់នៅក្នុងប្រទេសដូមីនីកា

• មិនតម្រូវឲ្យមានកម្រិតគ្រប់គ្រង ឬអប់រំណាមួយ

• មិនមានការដាក់កម្រិតចំពោះប្រទេសណាមួយទេ ពោលគឺអ្នកដាក់ពាក្យសុំអាចមកពីប្រទេសណាក៏បាន

លក្ខខណ្ឌ 

• អ្នកដាក់ពាក្យសុំអាចធ្វើការបរិច្ចាគទឹកប្រាក់ដែលមិនអាចដកវិញបានទៅក្នុងមូលនិធិរដ្ឋាភិបាល ឬធ្វើការវិនិយោគក្នុងគម្រោងអចលនទ្រព្យដែលទទួលបានការអនុញ្ញាតដោយរដ្ឋាភិបាល

• អ្នកដាក់ពាក្យសុំត្រូវមានអាយុលើសពី ១៨ ឆ្នាំ

• មិនមានជាប់ពាក់ព័ន្ធបទល្មើសឧក្រិដ្ឋណាមួយឡើយ

• រាល់ឯកសារត្រូវដាក់ជាភាសាអង់គ្លេស

• ផ្តល់នូវលិខិតពាក្យសុំសញ្ជាតិផ្នែកសេដ្ឋកិច្ច ដោយដាក់ជូនទៅរដ្ឋមន្ត្រីដែលទទួលបន្ទុកខាងផ្នែកសញ្ជាតិ

• ពាក្យសុំត្រូវតែដាក់តាមរយ:ភ្នាក់ងារដែលទទួលស្គាល់ដោយរដ្ឋាភិបាល

ជម្រើសវិនិយោគ

1. ជម្រើសការវិនិយោគវិភាគទានទៅក្នុងមូលនិធិរដ្ឋាភិបាល (មិនអាចដកយកមកវិញបានទេ) ចំនួនអប្បបរិមាដែលត្រូវវិនិយោគ៖

• ទឹកប្រាក់ចំនួន ១០០,០០០ ដុល្លារអាមេរិក សម្រាប់អ្នកដាក់ពាក្យសុំតែម្នាក់

• ទឹកប្រាក់ចំនួន ១៧៥,០០០ ដុល្លារអាមេរិក សម្រាប់អ្នកដាក់ពាក្យសុំ ជាមួយនឹងប្តី/ប្រពន្ធ

• ទឹកប្រាក់ចំនួន ១៧៥,០០០ ដុល្លារអាមេរិក សម្រាប់អ្នកដាក់ពាក្យសុំជាមួយកូនចំនួន ២នាក់ ដែលមានអាយុក្រោម ១៨ ឆ្នាំ

• ទឹកប្រាក់ចំនួន ២០០,០០០ ដុល្លារអាមេរិក សម្រាប់អ្នកដាក់ពាក្យសុំ ជាមួយនឹងប្តី/ប្រពន្ធ ព្រមទាំងកូនចំនួន ២នាក់ ដែលមានអាយុក្រោម ១៨ឆ្នាំ

• ធ្វើការបន្ថែមប្រមាណ ២៥,០០០ ដុល្លារអាមេរិក សម្រាប់សមាជិកក្នុងបន្ទុកបន្ថែមម្នាក់

2. ជម្រើសវិនិយោគក្នុងអចលនទ្រព្យ (អាចលក់ចេញបានបន្ទាប់ពី ៣ឆ្នាំ)
ទិញអចនលនទ្រព្យណាមួយដែលទទួលបានការអនុញ្ញាត ក្នុងតម្លៃជាអប្បបរមា ២០០,០០០ ដុល្លារអាមេរិក ហើយអ្នកដាក់ពាក្យស្នើសុំត្រូវរក្សាទុកយ៉ាងតិច ៣ឆ្នាំ។ បន្ថែមពីលើតម្លៃទិញអចនលទ្រព្យនេះ ថ្លៃសេវារដ្ឋាភិបាលបន្ថែមរួមមាន៖

• ២៥,០០០ ដុល្លារអាមេរិក សម្រាប់អ្នកដាក់ពាក្យសុំបង្គោល

• ៣៥,០០០ ដុល្លារអាមេរិក សម្រាប់អ្នកដាក់ពាក្យសុំបង្គោល និងប្តី/ប្រពន្ធ

• ៣៥,០០០ ដុល្លារអាមេរិក សម្រាប់គ្រួសារដែលមានសមាជិកក្នុងបន្ទុកចំនួន ៤នាក់

• ៥០,០០០ ដុល្លារអាមេរិក សម្រាប់គ្រួសារដែលមានសមាជិកក្នុងបន្ទុកចំនួន ៦នាក់

• ៧០,០០០ ដុល្លារអាមេរិក សម្រាប់គ្រួសារដែលមានសមាជិកក្នុងបន្ទុកចំនួន ៧នាក់ និងច្រើនជាងនេះ

ដំណើរការ (ចន្លោះពី៣ ទៅ ៤ខែ)

• រៀបចំរាល់ឯកសារតម្រូវ ដាក់តាមរយ:ភ្នាក់ងារដែលមានការទទួលស្គាល់ និងបង់ថ្លៃពិនិត្យលក្ខណៈសម្បត្តិ

• បន្ទាប់ពីទទួលបានការអនុម័ត អ្នកដាក់ពាក្យសុំត្រូវធ្វើការវិនិយោគដែលតម្រូវឲ្យរួចរាល់

• លិខិតឆ្លងដែននឹងទទួលបាន បន្ទាប់ពីមានការយល់ព្រមលើសញ្ជាតិរួចរាល់