ប្រទេស ក្រិច
កម្មវិធីទទួលបានសិទ្ធិស្នាក់នៅតាមរយ:ការវិនិយោគនៅក្រិច
សារ:ប្រយោជន៍៖
• តាមរយ:ការវិនិយោគនៅប្រទេសក្រិច លោកអ្នកអាចក្លាយជាអ្នកមានសិទ្ទិរស់នៅ គ្រប់បណ្តាប្រទេសនៅសហភាពអឺរ៉ុប
• ដំណើរការឆាប់រហ័ស។ សម្រាប់ អ្នកដាក់ពាក្យដែលទទួលបានជោគជ័យ ប័ណ្ណ GIRP នឹងអាចចេញបានក្នុងរយ:ពេល 6 ខែ គិតពីពេលដាក់ពាក្យ
• មិនមានតម្រូវការភាសា ការអប់រំ ការស្នាក់នៅ ឫបទពិសោធន៍ការងារ
• មានជម្រើសវិនិយោគដែលអាចបត់បែនបាន
• មានសិទ្ធិរស់នៅពេញលេញ នៅប្រទេសក្រិច សម្រាប់ទាំងអ្នកដាក់ពាក្យ ប្តី/ប្រពន្ធ កូនអាយុក្រោម 21 ឆ្នាំ និងឳពុកម្តាយរបស់ទាំងវិនិយោគិន និង ប្តី/ប្រពន្ធ
• កូនៗអាចទទួលបានការអប់រំដោយមិនគិតថ្លៃ
• ប័ណ្ណ GIRP នេះមានប្រសិទ្ធិភាពរយ:ពេល 5 ឆ្នាំ និងអាចពន្យារថ្មីបាន 5 ឆ្នាំបន្ថែម ទៀត បើសិននៅរក្សាទុកការវិនិយោគ។
ការវិនិយោគ៖
• ការវិនិយោគទឹកប្រាក់ចំនួន €250,000 ជាអប្បបរមា ទៅក្នុងអចលនទ្រព្យ
• អចលនទ្រព្យអាចរក្សាទុកជាលក្ខណ: Freehold ឫ Leasehold
• អចលនទ្រព្យអាចជាប្រភេទពាណិជ្ជកម្ម ឫ សម្រាប់ស្នាក់នៅ
• ការវិនិយោគអាចធ្វើជាលក្ខណ:ទោល ឫ ដាក់រួម ឲ្យតែអ្នកដាក់ពាក្យធ្វើការវិនិយោគ យ៉ាងតិច €250,000
• ការដាក់ជួលត្រូវមានរយ:ពេល 10 ឆ្នាំ ជាអប្បបរមា ដោយត្រូវបង់ប្រាក់មុនអប្បបរមា ចំនួន €250,000
• ការវិនិយោគអាចធ្វើដោយផ្ទាល់ ឫ តាមរយ:ក្រុមហ៊ុន
• ការវិនិយោគអាចធ្វើឡើងនៅជាលក្ខណ:ប្រភេទអចលនទ្រព្យទោល ឫ ច្រើន ឲ្យតែ តម្លៃសរុបបញ្ជូលគ្នានៃអចលនទ្រព្យនោះមានតម្លៃ €250,000
• ប្រភេទអចលនទ្រព្យជាប់មាត់សមុទ្រច្រើនបែបដែលមានគុណភាពខ្ពស់ មានផ្តល់ជូន នៅតំបន់ដ៏ស្រស់ស្អាតដូចជា Chania Santorini និង Paros។
គុណប្រយោជន៍នៃការរស់នៅប្រទេសក្រិច៖
• អាចធ្វើដំណើរដោយសេរីក្នុងបណ្តាប្រទេសនៅតំបន់ Schengen
• ដើមកំណើតនៃអារ្យធម៌លោកខាងលិច
• ជាតំបន់ដែលមានជាតិបំពុលតិចជាងគេបំផុតលើពិភពលោក
• ទិដ្ឋភាពសមុទ្រមេឌីទេរ៉ាណេ និងឆ្នេរខ្សាច់ដ៏ស្រស់ស្អាត
• គុណភាពជីវិតរស់នៅប្រសើរជាងគេ។
តម្រូវការ៖
• អ្នកដាក់ពាក្យត្រូវតែជាជនជាតិមិនមែនអឺរ៉ុប
• អ្នកដាក់ពាក្យត្រូវមានអាយុលើសពី 18 ឆ្នាំ និងមានសុខភាពល្អ
• ធ្វើការវិនិយោគអចលនទ្រព្យមានគុណភាព
• ការវិនិយោគត្រូវរក្សាទុកក្នុងអំឡុងរយ:ពេលប័ណ្ណស្នាក់នៅដែលតម្រូវ
• ភស្តុតាងបង្ហាញថាអ្នកដាក់ពាក្យមិនមានប្រវត្តិឧក្រិដ្ឋណាមួយ។
ដំណើរការ៖
• ត្រូវធ្វើដំណើរទៅ ប្រទេសក្រិច ដើម្បីបើកគណនីធនាគារក្នុងស្រុក ជ្រើសរើសអចលនទ្រព្យ និងបង់ប្រាក់កក់អចលនទ្រព្យ
• ផ្ញើរទឹកប្រាក់ សម្រាប់ការទិញអចលនទ្រព្យ និងកម្រៃពាក្យស្នើសុំ ទៅគណនីធនាគារនៅក្រិច
• បញ្ជប់ការទិញអចលនទ្រព្យ និងស្នើសុំថ្ងៃដាក់ពាក្យ
• នៅថ្ងៃណាត់ជួប ត្រូវធ្វើការដាក់ពាក្យស្នើសុំ និងឯកសារពាក់ព័ន្ធ លិខិតពិនិត្យសុខភាព និងឯកសារកិច្ចសន្យានៃការវិនិយោគដែលមានគុណភាព
• ការអនុម័ត អាចនឹងទទួលបាន នៅរវាង 2 ខែ
• បន្ទាប់ពីការអនុម័តរួច អ្នកដាក់ពាក្យត្រូវមានទិដ្ឋាការចូល និងធ្វើដំណើរទៅប្រទេសក្រិច សម្រាប់ការចេញប័ណ្ណ GIRP
• សមាជិកគ្រួសារមានជម្រើសធ្វើដំណើរទៅប្រទេសក្រិច នៅពេលក្រោយ ដើម្បីទទួលបាន ប័ណ្ណរបស់ពួកគេ។