ប្រទេស ហ្រ្គីណាដា (Grenada)
កម្មវិធីទទួលបានសញ្ជាតិតាមរយ:ការវិនិយោគ
អត្ថប្រយោជន៍
• ដំណើរការឆាប់រហ័ស
• កូនក្នុងបន្ទុកអាយុក្រោម ៣០ឆ្នាំ អាចដាក់បញ្ចូលក្នុងកម្មវិធីបាន
• ឪពុកម្តាយក្នុងបន្ទុកអាយុលើសពី ៥៥ឆ្នាំ អាចដាក់បញ្ចូលក្នុងកម្មវិធីបាន
• បងប្អូនបង្កើតរបស់អ្នកដាក់ពាក្យសុំ និងរបស់ស្វាមី/ភរិយា អាចដាក់បញ្ចូលក្នុងកម្មវិធីបាន ប្រសិនបើពួកគាត់នៅមិនទាន់រៀបការ និងគ្មានកូន
• អ្នកទិញអចលនទ្រព្យបន្ត អាចមានសិទ្ធិទទួលបានសញ្ជាតិក្រោមលក្ខខណ្ឌមួយចំនួន
• អាចធ្វើដំណើរដោយមិនត្រូវការទិដ្ឋាការទៅជាង ១៤០ប្រទេស រួមមានប្រទេសចិន ប្រទេសប្រេស៊ីល ចក្រភពអង់គ្លេស រុស្សី និងតំបន់ Schengen
• មិនចាំបាច់ទៅស្នាក់នៅ
• មិនចាំបាច់មានកិច្ចសម្ភាសន៍
• មិនគិតពន្ធដារលើប្រាក់ចំណូលបានពីទូទាំងពិភពលោក
• មិនត្រូវការឲ្យមានចំណេះដឹងភាសាអង់គ្លេស
ជម្រើសវិនិយោគ
ការវិនិយោគក្នុងអចលនទ្រព្យ
• វិនិយោគយ៉ាងតិច ៣៥០.០០០ (បីរយហាសិបពាន់) ដុល្លារអាមេរិក ទៅក្នុងគម្រោងអចលនទ្រព្យដែលអនុម័តដោយរដ្ឋាភិបាល
• អចលនទ្រព្យត្រូវរក្សាទុកយ៉ាងតិច ៣ឆ្នាំ
• កម្រៃសេវាបន្ថែមដូចជា កម្រៃរត់ការ រៀបចំឯកសារ ត្រួតពិនិត្យឯកសារ និងកម្រៃសេវារដ្ឋាភិបាលផ្សេងៗ
មូលនិធិរដ្ឋាភិបាល (National Transformation Fund)
• ទឹកប្រាក់ចំនួន ១៥០.០០០ សម្រាប់អ្នកដាក់ពាក្យស្នើសុំម្នាក់ឯង ដាក់ចូលទៅក្នុងគម្រោងវឌ្ឍនភាព ផ្ទាល់ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចរបស់ប្រទេស ហ្គ្រីណាដា
• កម្រៃសេវាបន្ថែមរួមមាន កម្រៃរត់ការនិងរៀបចំឯកសារ និងត្រួតពិនិត្យឯកសារ និងកម្រៃសេវា រដ្ឋាភិបាលផ្សេងៗ។
លក្ខខណ្ឌ
• ត្រូវមានអាយុលើសពី ១៨ ឆ្នាំ
• មិនត្រូវមានប្រវត្តិជាប់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌណាមួយ
• បំពេញការត្រួតពិនិត្យសុខភាពសព្វគ្រប់
• ដាក់ពាក្យតាមភ្នាក់ងារដែលត្រូវបានអនុញ្ញាត
ដំណើរការ
• ដាក់ទម្រង់ពាក្យស្នើសុំអោយសព្វគ្រប់ រួមទាំងឯកសារគ្រប់យ៉ាងដែលត្រូវការ
• បង់កម្រៃសេវាត្រួតពិនិត្យ និងដាក់ឯកសារ
• បញ្ចប់ដំណើរការត្រួតពិនិត្យឯកសារ
• គណ:កម្មការផ្តល់សញ្ជាតិតាមរយ:ការវិនិយោគរបស់ ហ្រ្គីណាដា នឹងដាក់ការណែនាំនេះទៅរដ្ខមន្រ្តីដែលពាក់ព័ន្ធ
• ការសម្រេចនឹងអាចដឹងបាន នៅរវាង ៦០ថ្ងៃ គិតចាប់ពីថ្ងៃដែលដាក់ឯកសារស្នើសុំផ្លូវការ
• ការបញ្ជូនចំនួនប្រាក់វិនិយោគទៅ ហ្គ្រីណាដា
• ការចេញជាវិញ្ញាបនប័ត្រសញ្ជាតិ ហ្គ្រីណាដា និងលិខិតឆ្លងដែន នៅរវាង ១ខែ គិតចាប់ពីថ្ងៃបញ្ចប់ការ ដាក់ពាក្យស្នើសុំ ហើយទឹកប្រាក់វិនិយោគត្រូវបានបង់សព្វគ្រប់។