ប្រទេស ម៉ាល់តា
កម្មវិធី វិនិយោគិនបុគ្គលរបស់ម៉ាល់តា (MIIP)
សារ:ប្រយោជន៍៖
• ការទទួលបានសញ្ជាតិពេញមួយជីវិត ដែលអាចបន្តដល់ជំនាន់បន្ទាប់
• ជាសមាជិកនៃសហគមន៍អឺរ៉ុប និង Schengen
• អ្នកដាក់ពាក្យអាចរស់នៅ ធ្វើដំណើរ រៀន និងទិញដី ឫអចលនទ្រព្យ នៅគ្រប់ទីកន្លែង ក្នុងប្រទេស សហគមន៍អឺរ៉ុប ទាំង 28 ប្រទេស
• អាចដាក់កូននៅក្នុងបន្ទុកមិនទាន់រៀបការ ដែលមានអាយុដល់ 26 ឆ្នាំ
• ឳពុកម្តាយក្នុងបន្ទុករបស់ វិនិយោគិន និង ប្តី/ប្រពន្ធ ក៏អាចដាក់បញ្ចូលបានដែរ
• ជីដូនជីតាក្នុងបន្ទុករបស់ វិនិយោគិន និង ប្តី/ប្រពន្ធ ក៏អាចដាក់បញ្ចូលបានដែរ
• គុណភាពជីវិតរស់នៅមានលក្ខណ:ល្អ
• អាកាសធាតុល្អ
• អាចធ្វើដំណើរដោយគ្មានទិដ្ឋាការ ទៅជាង 180 ប្រទេស រួមមាន ចក្រភព អង់គ្លេស អឺរ៉ុប និង សហរដ្ឋអាមេរិក (eTA)
• មានស្ថិរភាព និងសុវត្ថិភាព ព្រមជាមួយនឹងអត្រាឧក្រិដ្ឋកម្មយ៉ាងទាប
• យុត្តាធិការខាងផ្នែកពន្ធដារ យ៉ាងមានប្រសិទ្ធិភាព និងមានចំនួនទាប
• សង្គមលក្ខណ:ពហុវប្បធម៌
• ទទួលបានការអប់រំជាសាធារណ: និង ប្រព័ន្ធថែទាំសុខភាពដោយឥតគិតថ្លៃ។
តម្រូវការ៖
• អាយុយ៉ាងតិច 18 ឆ្នាំ ឫចាស់ជាងនេះ
• ត្រូវមានសុខភាពល្អ
• មិនមានប្រវត្តិឧក្រិដ្ឋកម្ម
• ផ្តល់នូវភស្តុតាងនៃប្រភពទុន ដែលត្រូវប្រើប្រាស់សម្រាប់ការវិនិយោគ
• ត្រូវបំពេញគ្រប់លក្ខខណ្ឌនៃតម្រូវការវិនិយោគ
• ត្រូវបង្ហាញពីអំណ:អំណាងស្នាក់នៅប្រទេស ម៉ាល់តា
• ត្រូវកាន់កាប់លក្ខខណ្ឌស្នាក់នៅ នៅប្រទេស ម៉ាល់តា យ៉ាងតិច 12 ខែ មុនពេលទទួលបានសញ្ជាតិ
• ត្រូវធ្វើការទិញធានារ៉ាប់រ៉ងសុខភាពជាលក្ខណ:ពិភពលោក ក្នុងតម្លៃយ៉ាង តិច 50,000 ដុល្លារអាមេរិក។
ការវិនិយោគ៖
អ្នកដាក់ពាក្យត្រូវធ្វើការវិនិយោគក្នុង 3 ចំណុច៖
• ការបរិច្ចាគដោយមិនអាចទូទាត់វិញបាន ក្នុងចំនួនយ៉ាងហោចណាស់ €650,000 អោយទៅមូលនិធិសង្គម និងអភិវឌ្ឍន៍ជាតិ (NDSF)
• ការវិនិយោគខាងអចលនទ្រព្យ ទៅក្នុងរបៀបដូចខាងក្រោម៖
• ការវិនិយោគក្នុងទឹកប្រាក់យ៉ាងតិច €350,000 ទៅក្នុង អចលនទ្រព្យ (ដោយត្រូវ រក្សាទុកយ៉ាងតិច 5 ឆ្នាំ); ឫ
• ការដាក់ជួល អចលនទ្រព្យ ដោយត្រូវមានតម្លៃជួលប្រចាំឆ្នាំយ៉ាងតិច
€16,000 (ក្នុងរយ:ពេលអប្បបរមា 5 ឆ្នាំ)
• ការវិនិយោគទៅក្នុងឧបករណ៍ហិរញ្ញវត្ថុ ដែលមានការអនុម័តដោយ រដ្ឋាភិបាល ក្នុងទឹកប្រាក់ យ៉ាងតិច €150,000 (ត្រូវរក្សាទុកចំនួន 5 ឆ្នាំ ជាអប្បបរមា)។
កម្រៃសេវា៖
• ការបរិច្ចាគប្រាក់ទៅក្នុង មូលនិធិ NDFS៖
• €650,000 — សម្រាប់ អ្នកដាក់ពាក្យបង្គោល
• €25,000 — សម្រាប់ ប្តី/ប្រពន្ធ
• €25,000 — សម្រាប់ អ្នកក្នុងបន្ទុកនីមួយៗ ដែលមានអាយុក្រោម 18 ឆ្នាំ
• €50,000 — សម្រាប់ អ្នកក្នុងបន្ទុកនីមួយៗ ដែលមានអាយុ 18 ឆ្នាំ និងលើសពីនេះ
• កម្រៃសេវាត្រួតពិនិត្យលក្ខណ:សម្បត្តិ៖
• €7,500 — សម្រាប់ អ្នកដាក់ពាក្យបង្គោល
• €5,000 — សម្រាប់ អ្នកដាក់ពាក្យបង្គោល
• €3,000 — ម្រាប់ អ្នកក្នុងបន្ទុកនីមួយៗ ដែលមានអាយុ 13-17 ឆ្នាំ
• €5,000 — សម្រាប់ អ្នកក្នុងបន្ទុកនីមួយៗ ដែលមានអាយុ 18 ឆ្នាំ និងលើសពីនេះ
ដំណើរការ៖
• ដំណើរការយ៉ាងឆាប់រហ័ស ប្រហែល 2 សប្តាហ៍ សម្រាប់ការអនុម័ត លើការស្នាក់នៅ និង រយ:ពេល 4 ខែ សម្រាប់ការទទួលបានការអនុម័តជាគោលការណ៍លើសញ្ជាតិ
• អ្នកដាក់ពាក្យ និងអ្នកនៅក្នុងបន្ទុក ដែលចង់បានសញ្ជាតិ ត្រូវតែជាអ្នកមានសិទ្ធិស្នាក់នៅ នៅប្រទេសម៉ាល់់តា ក្នុងរយ:ពេល 1ឆ្នាំ និងបង្ហាញពីទំនាក់ទំនងជាប់លាប់ជាមួយម៉ាល់តា
• បន្ទាប់ពីបំពេញលក្ខខណ្ឌស្នាក់នៅអប្បបរមា សញ្ជាតិនឹងផ្តល់ជូនទៅដល់អ្នកដាក់ពាក្យ និងអ្នកនៅក្នុងបន្ទុក បន្ទាប់ពីរយ:ពេល 6 ខែ។